ព្រះត្រៃបិដក ភាគ ៧៩
[៤២៥] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វបតរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ឯអភិជ្ឈាកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស សីលព្វតបរាមាសកាយគន្ថៈ និងឥទំសច្ចាភិនិវេសកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាគន្ថៈ។ ពួកធម៌មិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាគន្ថៈ។
[៤២៦] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។
ID: 637646557759272648
ទៅកាន់ទំព័រ៖