ព្រះត្រៃបិដក ភាគ ៧៩
កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។ ពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង។ ពួកធម៌ប្រកបដោយគន្ថៈ មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថា ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផងឡើយ។
[៤៣១] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជាយោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជានីវរណៈ (ធម៌រារាំងចិត្តសត្វ) តើដូចម្តេច។ នីវរណៈ ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជា្ជនីវរណៈ កាមច្ឆន្ទនីវរណៈ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ថីនមិទ្ធនីវរណៈ កើតក្នុងអកុសលជាសសង្ខាររិកៈ ឧទ្ធច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយឧទ្ធច្ចៈ កុក្កុច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស
ID: 637646558541772776
ទៅកាន់ទំព័រ៖