ព្រះត្រៃបិដក ភាគ ៧៩

អព្យាក្រឹត ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ដែល​បរា​មា​សៈ​ស្ទាបអង្អែល។ ពួក​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ដែល​បរា​មា​សៈ​មិនបាន​ស្ទាបអង្អែល។
 [៤៣៩] ពួក​ធម៌​ប្រកបដោយ​បរា​មា​សៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ទិដ្ឋិ វៀរតែ​បរា​មា​សៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​បរា​មា​សៈ។ ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស ចិ​ត្តុ​ប្បា​ទប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ។ បរា​មា​សៈ មិន​គប្បី​ពោល​ថា ប្រកបដោយ​បរា​មា​សៈ​ផង ថា ប្រាសចាក​បរា​មា​សៈ​ផង​ឡើយ។
 [៤៤០] ពួក​ធម៌​ជា​បរា​មា​សៈ​ផង ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ផង តើ​ដូចម្តេច។ បរា​មា​សៈ​នោះ​ឯង ជា​បរា​មា​សៈ​ផង ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ផង។ ពួក​ធម៌​គ្រាន់តែ​បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​ជា​បរា​មា​សៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​បរា​មា​សៈ​ចេញ
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637646559546303898
ទៅកាន់ទំព័រ៖