ព្រះត្រៃបិដក ភាគ ៧៩

កុសល និង​អកុសល​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ដែល​មិនមែន​ជា​កម្ម​ស្ស​កត​ត្តា​ផង មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ។
 [៤៥៦] ពួក​ធម៌​ជា​ឧបាទាន (សេចក្តី​ប្រកាន់​មាំ) តើ​ដូចម្តេច។ ឧបាទាន ៤ គឺ​កាមុបាទាន ទិ​ដ្ឋុ​បា​ទាន សីលព្វតុបាទាន អត្ត​វា​ទុ​បា​ទាន ឯកា​មុ​បា​ទាន តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៨ ដែល​ប្រកបដោយ​លោភៈ ទិ​ដ្ឋុ​បា​ទាន សីលព្វតុបាទាន និង​អត្ត​វា​ទុ​បា​ទាន តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​ទិដ្ឋិ នេះ​ពួក​ធម៌​ជា​ឧបាទាន។ ពួក​ធម៌​មិនមែន​ជា​ឧបាទាន តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ឧបាទាន​ចេញ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​ឧបាទាន។
 [៤៥៧] ពួក​ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637646561288178948
ទៅកាន់ទំព័រ៖