ព្រះត្រៃបិដក ភាគ ៧៩
ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌ប្រកបដោយឧបាទាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថា ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផងឡើយ។
[៤៦២] ពួកធម៌ជាកិលេស តើដូចម្តេច។ កិលេសវត្ថុ ១០ គឺលោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ឯលោភៈ កើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទោសៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មោហៈ កើតក្នុងអកុសលទាំងអស់ មានះ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយ លោភៈ ទិដ្ឋិ កើតក្នុងចិត្តុប្បាទ ៤
ID: 637646562098803965
ទៅកាន់ទំព័រ៖