ព្រះត្រៃបិដក ភាគ ៧៩

 [៤៦៩] ពួក​ធម៌​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង។ ពួក​ធម៌​ប្រាសចាក​កិលេស​ផង មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​កិលេស​ផង មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង។ ពួក​ធម៌​ប្រកបដោយ​កិលេស មិន​គប្បី​ពោល​ថា ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា ប្រាសចាក​កិលេស​ផង មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង​ឡើយ។
 [៤៧០] ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ទិដ្ឋិ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​វិចិកិច្ឆា នេះ​ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ។ ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស នេះ​ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ក៏​មាន។ ពួក​ធម៌​មិន​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637646563189428932
ទៅកាន់ទំព័រ៖