ព្រះត្រៃបិដក ភាគ ៧៩
ឬក៏រូបដទៃណា ក្នុងជនបទណាៗ ដែលជាភោជនគេគប្បីស៊ីដោយមាត់ ទំពាស៊ីដោយធ្មេញ លេបចូលក្នុងបំពង់ក សម្រាប់ចំអែតផ្ទៃ របស់ពួកសត្វនោះៗ ពួកសត្វរមែងរស់នៅដោយឱជាណា នេះរូបខាងក្រៅ ជាកពឡិង្ការាហារ។ រូបខាងក្រៅ មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ រូបស្សអនិច្ចតា នេះរូបខាងក្រៅមិនមែនជាកពឡិង្ការាហារ។
ការសង្គ្រោះរូបដោយប្រការ ៣ យ៉ាងនេះឯង។
ចប់ តិកនិទ្ទេស។
[១៣៤] រូបជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នៈ។ រូបជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា
ID: 637646500704104464
ទៅកាន់ទំព័រ៖