ព្រះត្រៃបិដក ភាគ ០៨
ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ចប់ អាទាយសត្តកៈ ជាបឋម។
[៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើហើយចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន
ID: 636795402473968912
ទៅកាន់ទំព័រ៖