ព្រះត្រៃបិដក ភាគ ០៨

ទ្រង់​ទទួលយក​សំពត់​កម្ពល​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​អស់​កាល​ជា​អង្វែង​ ​(​តទៅ​)​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួលយក​សំពត់​កម្ពល​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ជីវក​កោ​មារ​ភ​ត្យ​ ​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ថយចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ក្នុង​ពេលនោះ​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​សំពត់​កម្ពល​។​
 ​[​៤៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ចីវរ​ល្អ​ ​និង​មិនល្អ​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​ចីវរ​ដូចម្តេច​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ ​ចីវរ​ដូចម្តេច​ ​ដែល​ព្រះមានព្រះភាគ​ ​មិន​អនុញ្ញាត​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636795433839902941
ទៅកាន់ទំព័រ៖