ព្រះត្រៃបិដក ភាគ ០៨
លោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលទុកមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែកដល់ភិក្ខុទាំងឡាយ ដែលចូលទៅកាន់ព្រៃស្មសានព្រមគ្នា។ សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានធ្វើកតិកា (ប្តេជ្ញា) នឹងគ្នារួចហើយ ក៏ចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូល។ ភិក្ខុពួកខ្លះបានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួកភិក្ខុណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វីបានជាលោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលទុកជាមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែកដល់ភិក្ខុទាំងឡាយ ដែលធ្វើកតិកា (ប្តេជ្ញា) គ្នា ហើយចូលទៅកាន់ព្រៃស្មសាន។
[៤៧] សម័យនោះឯង ពួកមនុស្សបាននាំចីវរមកកាន់អារាម។ មនុស្សទាំងនោះ កាលមិនបានភិក្ខុណាមួយទទួលចីវរ ក៏ត្រឡប់នាំយកចីវរទៅវិញ។ ឯចីវរ ក៏កើតតិចៗទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ
ID: 636795437534744274
ទៅកាន់ទំព័រ៖