ព្រះត្រៃបិដក ភាគ ០៨

ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​អ្នកទទួល​ចីវរ​ ​គឺ​ ​ភិក្ខុ​មិនបាន​លុះ​ឆន្ទាគតិ១​ ​មិនបាន​លុះ​ទោសាគតិ១​ ​មិនបាន​លុះ​មោហាគតិ១​ ​មិនបាន​លុះ​ភយាគតិ១​ ​ដឹង​នូវ​ចីវរ​ ​ដែល​ខ្លួន​បាន​ទទួល​ ​និង​មិនបាន​ទទួល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​សង្ឃ​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​អង្វរករ​ភិក្ខុ​ជាមុន​ ​លុះ​អង្វរករ​រួចហើយ​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នកទទួល​ចីវរ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នកទទួល​ចីវរ​។​ ​ការ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នកទទួល​ចីវរ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ហើយ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកទទួល​ចីវរ​ហើយ​។​ ​ការ​សន្មត​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636795437819760576
ទៅកាន់ទំព័រ៖