ព្រះត្រៃបិដក ភាគ ០៨
[៤៨] សម័យនោះឯង ពួកភិក្ខុអ្នកទទួលចីវរ បានទទួលចីវរ ទុកចោលក្នុងទីនោះឯង ហើយចៀសចេញទៅ។ ចីវរក៏វិនាសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទុកដាក់ចីវរ គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវចីវរដែលខ្លួនបានទុកដាក់ហើយ និងមិនបានទុកដាក់ហើយ១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃសន្មតយ៉ាងនេះ ត្រូវសង្ឃអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ គួរសង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនសមគួរដល់លោកដ៏មានអាយុអង្គណាទេ
ID: 636795438123617956
ទៅកាន់ទំព័រ៖