ព្រះត្រៃបិដក ភាគ ០៨

លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នក​ទុកដាក់​ចីវរ​ហើយ​។​ ​ការ​សន្មត​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 ​[​៤៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អ្នក​ទុកដាក់​ចីវរ​ ​ទុក​ចីវរ​ក្នុង​មណ្ឌប​ ​(​បារាំ​)​ ​ខ្លះ​ ​ក្រោមម្លប់​ឈើ​ខ្លះ​ ​ទៀប​យុរស្បូវ​ខ្លះ​ ​ក្នុង​ទី​កណ្តាល​វាល​ខ្លះ​។​ ​ពួក​សត្វ​កណ្តុរ​ខ្លះ​ ​ពួក​សត្វ​កណ្តៀរ​ខ្លះ​ ​ក៏​កាត់​ចីវរ​ទាំងនោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​សង្ឃ​ប្រាថ្នា​នូវ​ទីណា​ ​គឺ​វិហារ​ក្តី​ ​ប្រាសាទ​មាន​សណ្ឋាន​ដូច​ស្លាប​គ្រុឌ​ក្តី​ ​ប្រាសាទ​វែង​ក្តី​ ​ប្រាសាទ​មាន​ដំបូល​ត្រងិល​ក្តី​ ​គូហា​ក្តី​ ​ក៏​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​សន្មត​នូវ​ទីនោះ​ឲ្យ​ជា​ឃ្លាំង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​សង្ឃ​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ឃ្លាំង​បាន​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​ឃ្លាំង​ហើយ​។​ ​ការ​សន្មតិ​វិហារ​ឈ្មោះ​នេះ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636795438466927592
ទៅកាន់ទំព័រ៖