ព្រះត្រៃបិដក ភាគ ០៨

 ​[​៥២​]​ ​សម័យ​នោះ​ឯង​ ​ចីវរ​ក្នុង​ឃ្លាំង​របស់​សង្ឃ​ក៏​សម្បូណ៌​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ដែល​នៅ​ជួបជុំគ្នា​(​១​)​ ​ចែក​ចីវរ​បាន​។​ ​គ្រានោះ​ឯង​ ​សង្ឃ​ទាំងពួង​ ​កាល​ចែក​ចីវរ​ ​ក៏បាន​ធ្វើ​នូវ​សេចក្តី​កោលាហល​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សង្ឃ​សន្មត​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ឲ្យ​ជា​អ្នក​ចែក​ចីវរ​បាន​ ​គឺ​ ​ភិក្ខុ​ដែល​មិន​លុះ​ឆន្ទាគតិ១​ ​មិន​លុះ​ទោសាគតិ១​ ​មិន​លុះ​មោហាគតិ១​ ​មិន​លុះ​ភយាគតិ១​ ​ដឹង​នូវ​របស់​ដែល​ខ្លួន​បាន​ចែក​ហើយ​ ​និង​មិនទាន់​បាន​ចែក១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​អង្វរករ​ភិក្ខុ​ជាមុន​ ​លុះ​អង្វរករ​រួចហើយ​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នក​ចែក​ចីវរ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​
​(​១​)​ ​បាន​ដល់​សង្ឃ​ ​ដែល​នៅ​ខាងក្នុង​ឧបចារ​សីមា​ជាមួយគ្នា​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636795439840026129
ទៅកាន់ទំព័រ៖