ព្រះត្រៃបិដក ភាគ ០៨
ព្រះអានន្ទ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នកអាចចាត់ចែងចីវរបែបនេះ ដល់ភិក្ខុទាំងឡាយបានឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គអាចធ្វើបាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទក្ខិណាគិរីជនបទ គួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏បានចាត់ចែងចីវរ ដល់ភិក្ខុទាំងឡាយជាច្រើនរូប រួចហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទតចីវរ ដែលខ្ញុំព្រះអង្គចាត់ចែងហើយចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត ពោលហើយ ដោយសង្ខេប អានន្ទ អាចដឹងសេចក្តីដោយពិស្តារបាន ហើយចេះធ្វើសំពត់ ឈ្មោះកុសិផង ធ្វើសំពត់ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះវិវដ្តៈផង
ID: 636795441979148479
ទៅកាន់ទំព័រ៖