ព្រះត្រៃបិដក ភាគ ០៨

ធ្វើ​សំពត់​ ​ឈ្មោះ​អនុ​វិ​វដ្តៈ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​គី​វេយ្យ​កៈ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​ជង្ឃេ​យ្យ​កៈ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​ពាហន្តៈ​ផង​ ​ហើយ​សំពត់​នោះ​ ​អានន្ទ​ ​ក៏បាន​កាត់​ដាច់​ ​ឲ្យ​សៅហ្មង​ ​ដោយមុខ​កាំបិត​ ​ឲ្យ​សមគួរ​ដល់​សមណៈ​ ​ឲ្យ​ជា​របស់​មិន​គួរ​ប្រាថ្នា​ ​ដល់​ពួក​ចោរ​ជាស​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សង្ឃាដិ​កាត់​ ​ឧត្តរាសង្គៈ​កាត់​ ​អន្តរវាសកៈ​កាត់​។​
 ​[​៥៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយក៏​ទ្រង់​ចៀស​ ​ទៅកាន់​ចារិក​ក្រុង​វេសាលី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​ជា​ចន្លោះ​ក្រុង​រាជគ្រឹះ​ ​និង​ចន្លោះ​ក្រុង​វេសាលី​ ​ក៏បាន​ទត​ឃើញ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​មាន​ចីវរ​វេច​ជា​សំពាយ​ ​បាន​ដាក់​ផ្នត់​ចីវរ​លើ​ក្បាល​ខ្លះ​ ​ដាក់​ផ្នត់​ចីវរ​លើ​ ​ក​ ​ខ្លះ​ ​ដាក់​ផ្នត់​ចីវរ​លើ​ចង្កេះ​ខ្លះ​ ​ដើរមក​ ​លុះ​ទត​ឃើញ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រិះគិត​យ៉ាងនេះ​ថា​ ​ពួក​មោឃបុរស​ទាំងនេះ​ ​វិល​មករ​ក​សេចក្តី​លោភ​ ​ក្នុង​ចីវរ​ឆាប់រហ័ស​ណាស់​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​ចងសីមា​តាំង​ទុក​នូវ​ខេត្ត​ដែន​ ​ក្នុង​ចីវរ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ទើបបាន​ដល់ទៅ​ក្រុង​វេសាលី​។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636795442264884823
ទៅកាន់ទំព័រ៖