ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​នេះ​ ​តថាគត​ ​បាន​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ជា​ចន្លោះ​ក្រុង​រាជគ្រឹះ​ ​និង​ចន្លោះ​ក្រុង​វេសាលី​ ​ហើយ​ឃើញ​ភិក្ខុ​ច្រើន​រូប​ ​មាន​ចីវរ​វេច​ជា​សំពាយ​ ​ដាក់​ផ្នត់​ចីវរ​លើ​ក្បាល​ខ្លះ​ ​ដាក់​ផ្នត់​ចីវរ​លើ​ ​ក​ ​ខ្លះ​ ​ដាក់​ផ្នត់​ចីវរ​លើ​ចង្កេះ​ខ្លះ​ ​ដើរមក​ ​លុះ​ឃើញ​ហើយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួក​មោឃបុរស​ទាំងនេះ​ ​វិល​មករ​ក​សេចក្តី​លោភ​ ​ក្នុង​ចីវរ​ឆាប់​ពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​ចងសីមា​ ​តាំង​ទុក​នូវ​ខេត្ត​ដែន​ ​ក្នុង​ចីវរ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​នេះ​ ​តថាគត​ ​ទ្រង់​ចីវរ​តែមួយ​ ​អង្គុយ​នៅក្នុង​ទី​កណ្តាល​វាល​ ​ក្នុង​វេលា​យប់​ ​ក្នុង​សម័យ​មាន​ទឹកសន្សើម​ធ្លាក់ចុះ​ ​ក្នុង​រាត្រី​ទាំងឡាយ​ ​ដែល​ត្រជាក់​ ​នៅក្នុង​ហេមន្តរដូវ​ ​ឋិតនៅ​ជា​ចន្លោះ​ ​នៃ​ខែមាឃ​ ​និង​ខែផល្គុណ​ ​តថាគត​ ​ក៏​មិន​រងា​ឡើយ​ ​លុះ​បឋមយាម​កន្លងទៅ​ហើយ​ ​ទើប​តថាគត​រងា​ ​តថាគត​ ​បាន​ដណ្តប់​ចីវរ​ជា​គំរប់​ពីរ​ ​តថាគត​ក៏​បាត់​រងា​ទៅ​ ​លុះ​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​ទើប​តថាគត​រងា​ ​តថាគត​បាន​ដណ្តប់​ចីវរ​ជា​គំរប់​បី​ ​ទើប​តថាគត​បាត់​រងា​ទៅ​ ​លុះ​បច្ឆិមយាម​កន្លងទៅ​ហើយ​ ​អរុណរះ​ឡើង​ ​រាត្រី​ក៏​ភ្លឺ​ព្រាង​ៗ​ ​ទើប​តថាគត​រងា​ ​តថាគត​បាន​ដណ្តប់​ចីវរ​ជា​គំរប់​បួន​ ​តថាគត​ក៏​បាត់​រងា​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ក៏​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​កុលបុត្ត​ទាំងឡាយ​ណា​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636795443025588332
ទៅកាន់ទំព័រ៖