ព្រះត្រៃបិដក ភាគ ០៨

ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​សម័យ​នោះ​ឯង​ ​លុះ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​មាន​ភ្លៀង​ធំ​ធ្លាក់ចុះ​សព្វ​ទ្វីប​ទាំង៤​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លៀង​ធ្លាក់ចុះ​ ​ក្នុង​វត្ត​ជេតពន​យ៉ាងណា​ ​ភ្លៀង​ធ្លាក់ចុះ​ក្នុង​ទ្វីប​ទាំង៤​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ងូត​ជំរះ​កាយ​គ្រប់​ៗ​គ្នា​ទៅចុះ​ ​(​ព្រោះ​)​ ​ភ្លៀង​ធំ​ ​ដែល​ធ្លាក់ស​ព្វ​ទ្វីប​ទាំង៤នេះ​ ​ជា​បំផុត​ត្រឹមនេះ​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​នាំគ្នា​ដាក់​ចីវរ​ចេញ​ ​ងូតទឹក​ភ្លៀង​ ​ជំរះ​កាយ​(​១​)​ ​គ្រានោះ​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​បាន​ឲ្យ​ជន​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឧត្តម​ ​ហើយ​បង្គាប់​ទាសី​ថា​ ​នែ​ហង​ ​ហង​ចូរ​ទៅកាន់​អារាម​ ​ហើយ​ក្រាបបង្គំទូល​ភត្តកាល​(​២​)​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​ទាសី​នោះ​ ​ទទួល​ស្តាប់​ពាក្យ​របស់​នាង​វិ​សា​ខា​មិគា​រមាតា​ ​ដោយ​ពាក្យ​ថា​ ​ច៎ាស​អ្នកជា​ម្ចាស់​ ​ហើយ​ទៅកាន់​អារាម​ ​ក៏បាន​ឃើញ​ពួក​ភិក្ខុ​ ​ដែល​ដាក់​ចីវរ​ចេញ​
​(​១​)​ ​ភិក្ខុ​ទាំងនោះ​ ​ងូតទឹក​ភ្លៀង​គ្មាន​សំពត់ងូត​ ​(​អាក្រាត​)​។​ ​(​២​)​ ​ពេល​គួរ​ឆាន់ចង្ហាន់​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636795538852369311
ទៅកាន់ទំព័រ៖