ព្រះត្រៃបិដក ភាគ ០៨

ចង់​ប្រគេន​គមិ​ក​ភត្ត​ ​(​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​អ្នកមាន​ដំណើរ​ទៅ​)​ ​ចង់​ប្រគេន​គិលានភត្ត​ ​(​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​មាន​ជម្ងឺ​)​ ​ចង់​ប្រគេន​គិលានុបដ្ឋាក​ភត្ត​ ​(​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​)​ ​ចង់​ប្រគេន​គិលានភេសជ្ជៈ​ ​(​ថ្នាំ​ដែល​ប្រគេន​ ​ដល់​ភិក្ខុ​មាន​ជម្ងឺ​)​ ​ចង់​ប្រគេន​ធុ​វយា​គូ​ ​(​បបរ​ ​ដែល​ត្រូវ​ប្រគេន​ជានិច្ច​)​ ​ដល់​ព្រះសង្ឃ​ ​និង​ចង់​ប្រគេន​ឧទក​សា​ដិក​ ​(​សំពត់​សម្រាប់​ងូតទឹក​)​ ​ដល់​ភិក្ខុនី​សង្ឃ​ ​ដរាបដល់​អស់ជីវិត​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាលនាង​វិសាខា​ ​នាង​ឃើញ​អំណាច​ប្រយោជន៍​ដូចម្តេច​ ​បាន​ជា​សូមពរ៨ប្រការ​ ​អំពី​តថាគត​។​ ​នាងវិសាខា​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​វេលា​ព្រឹកមិញ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បង្គាប់​ទាសី​ថា​ ​នែ​ហង​ ​ហង​ចូរ​ទៅកាន់​អារាម​ ​ហើយ​ក្រាបបង្គំទូល​ភត្តកាល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទាសី​នោះ​ ​ក៏​ទៅកាន់​អារាម​ ​ហើយ​បានឃើញ​ពួក​ភិក្ខុ​ ​ដាក់​ចីវរ​ចេញ​ហើយ​ ​កំពុង​នាំគ្នា​ងូតទឹក​ភ្លៀង​ជំរះ​កាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សំគាល់​ថា​ ​ក្នុង​អារាម​ ​គ្មាន​ពួក​ភិក្ខុ​ទេ​ ​មាន​សុទ្ធតែ​ពួក​អាជីវក​ ​កំពុង​ងូតទឹក​ភ្លៀង​ ​ជំរះ​កាយ​ ​រួច​ក៏​ត្រឡប់​ចូល​មកកាន់​សំណាក់​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​ក្នុង​អារាម​ ​គ្មាន​ពួក​ភិក្ខុ​ទេ
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636795540109161195
ទៅកាន់ទំព័រ៖