ព្រះត្រៃបិដក ភាគ ០៨

មាន​សុទ្ធតែ​ពួក​អាជីវក​ ​ងូតទឹក​ភ្លៀង​ ​ជំរះ​កាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កិរិយា​អាក្រាត​ ​ជា​ការ​មិន​ស្អាត​ ​គួរ​ខ្ពើមរអើម​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​អំណាច​ប្រយោជន៍​នេះ​ហើយ​ ​បាន​ជា​ចង់​ប្រគេន​វស្សិ​ក​សា​ដិក​ ​ដល់​សង្ឃ​អស់មួយជីវិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពរ​ដទៃ​ ​មានត​ទៅទៀត​ ​ភិក្ខុ​ជា​អាគន្តុកៈ​ ​(​ទើប​មកដល់​ថ្មី​)​ ​មិនទាន់​ឆ្លាស​ក្នុង​ផ្លូវ​ ​មិនទាន់​ឆ្លាស​ ​ក្នុង​ទីគោ​ចរ​ ​លំបាក​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ ​ភិក្ខុ​ជា​អាគន្តុកៈ​នោះ​ ​នឹង​ឆាន់​អាគន្តុក​ភត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ហើយ​ ​មុខ​ជា​នឹង​ឆ្លាស​ក្នុង​ផ្លូវ​ ​ឆ្លាស​ក្នុង​ទីគោ​ចរ​ ​មិន​លំបាក​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​អំណាច​ប្រយោជន៍​នេះ​ហើយ​ ​បាន​ជា​ចង់​ប្រគេន​អាគន្តុក​ភត្ត​ ​ដល់​សង្ឃ​អស់មួយជីវិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពរ​ដទៃ​ ​មានត​ទៅទៀត​ ​ភិក្ខុ​អ្នកដំណើរ​ ​បើ​រវល់​តែ​ស្វែងរក​ភត្ត​សម្រាប់​ខ្លួន​ ​មុខ​ជា​នឹង​បែកខ្ញែក​ ​ចាក​គ្នីគ្នា​ ​ឬ​បើ​ចង់ទៅ​កាន់​លំនៅ​ ​ក្នុង​ប្រទេស​ណា​ ​នឹង​ចូល​ទៅដល់​ប្រទេស​នោះ​ខុសកាល​វេលា​ ​នាំឲ្យ​លំបាក​នឹង​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​កាលបើ​ភិក្ខុ​អ្នកដំណើរ​នោះ​ ​បាន​ឆាន់​គមិ​ក​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ហើយ​ ​មុខ​ជា​មិន​បែកខ្ញែក​ ​ចាក​គ្នីគ្នា​ទេ​ ​ឬ​បើ​ចង់ទៅ​កាន់​លំនៅ​ក្នុង​ប្រទេស​ណា​ ​ក៏បាន​ចូល​ទៅដល់​ប្រទេស​នោះ​ ​មិន​ខុសកាល​វេលា​ ​ឃើញថា​ ​មិន​លំបាក​នឹង​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​អំណាច​ប្រយោជន៍​នេះ​ហើយ​ ​បាន​ជា​ចង់​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636795540447180529
ទៅកាន់ទំព័រ៖