ព្រះត្រៃបិដក ភាគ ០៨

តែ​គ្មាន​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​អសុចិ​របស់​ពួក​ភិក្ខុ​នោះ​ ​ក៏​មិន​ឃ្លាត​ចេញ​ដែរ​ ​ម្នាល​អានន្ទ​ ​ឯ​ពាក្យ​ថា​ ​អសុចិ​របស់​ព្រះអរហន្ត​ ​ឃ្លាត​ចេញ​នេះ​ ​មិន​សម​ហេតុ​ ​មិន​សម​ផល​ទេ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​អានន្ទ​ជា​បច្ឆាសមណៈ​ ​ដើរទៅ​កាន់​សេនាសន​ចារិក​ ​ក្នុង​ទីនេះ​ ​បានឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ហៅ​អានន្ទ​មក​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សេនាសនៈ​នេះ​ ​ប្រឡាក់​ដោយ​វត្ថុ​អ្វី​ ​អានន្ទ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ពេលនេះ​ ​ពួក​ភិក្ខុ​បាន​ឆាន់​ភោជន​ទាំងឡាយ​ ​ដ៏​ឧត្តម​ ​ហើយ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​ដេកលក់​ទៅ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​កំពុង​ដេកលក់​ ​អសុចិ​ ​ក៏​ឃ្លាត​ចេញ​ ​ដោយ​យល់សប្តិ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សេនាសនៈ​នោះ​ ​ប្រឡាក់​ដោយ​អសុចិ​ ​តថាគត​ ​ក៏​ពោល​ថា​ ​ម្នាល​អានន្ទ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​អានន្ទ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​អានន្ទ​ ​ព្រោះតែ​ភិក្ខុ​ទាំងនោះ​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​បាន​ជា​ដេកលក់​ទៅ​ ​អសុចិ​ឃ្លាត​ចេញ​ ​ដោយ​យល់សប្តិ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដំ​កល់​ស្មារតី​ខ្ជាប់​ ​ដឹងខ្លួន​ ​ហើយ​ដេកលក់​ទៅ​ ​អសុចិ​របស់​ភិក្ខុ​ទាំងនោះ​ ​មិន​ឃ្លាត​ចេញ​ទេ​ ​ម្នាល​អានន្ទ​ ​ម្យ៉ាងទៀត​ ​ពួក​ភិក្ខុ​ណា​ ​ជា​បុថុជ្ជន​មែន​ ​តែ​គ្មាន​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636795543287282973
ទៅកាន់ទំព័រ៖