ព្រះត្រៃបិដក ភាគ ០៨

លុះ​ភិក្ខុ​នោះ​បាន​ធ្វើ​ចីវរ​រួចហើយ​ ​ក៏​គិតថា​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​បាន​មក​ទាន់ពេល​ដោះ​កឋិន​មែន​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​។​

​ចប់​ ​អា​ទាយ​ឆ​ក្កៈ​ ​ទី៣​។​


 ​[​៩​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេច​ចៀសចេញ​ទៅ​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មាន​សេចក្តី​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ធ្វើ​ចីវរ​ឲ្យ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មាន​សេចក្តី​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មា​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636795403904830753
ទៅកាន់ទំព័រ៖