ព្រះត្រៃបិដក ភាគ ០៨

 ​[​៦៣​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​វេល​ដ្ឋ​សីសៈ​ដ៏​មាន​អាយុ​ ​ជា​ឧបជ្ឈាយ៍​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កើតបូស​ធំ​។​ ​ចីវរ​ទាំងឡាយ​ ​របស់​ព្រះ​វេល​ដ្ឋ​សីសៈ​នោះ​ ​ជាប់ស្អិត​នឹង​កាយ​ ​ដោយ​ទឹករំអិល​។​ ​ពួក​ភិក្ខុ​ ​យក​ទឹក​ផ្សើម​ចីវរ​ទាំងនោះ​ឲ្យ​ជោក​ ​ហើយ​ទើប​បក​ចេញ​បាន​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​សេនាសន​ចារិក​ ​ទ្រង់ទត​ឃើញ​ភិក្ខុ​ទាំងនោះ​ ​កំពុង​យក​ទឹក​ទៅ​ផ្សើម​ចីវរ​ទាំងនោះ​ ​ឲ្យ​ជោក​ ​ហើយ​បក​ចេញ​ ​ក៏​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​មាន​អាពាធ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​កើតបូស​ធំ​ ​ចីវរ​ទាំងឡាយ​ ​ជាប់ស្អិត​នឹង​កាយ​ ​ដោយ​ទឹករំអិល​ ​យើងខ្ញុំ​ទាំងឡាយ​ ​យក​ទឹក​មក​ផ្សើម​ចីវរ​ទាំងនោះ​ ​ឲ្យ​ជោក​ ​ហើយ​បក​ចេញ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មាន​អាពាធ​ ​គឺ​កម​ ​ឬ​រមាស់​ក្តី​ ​បូស​តូច​ក្តី​ ​ទឹករងៃ​ក្តី​ ​បូសធំ​ក្តី​ ​តថាគត​អនុញ្ញាត​ ​សំពត់​សម្រាប់​គ្រប​កម​ ​(​ជាដើម​)​ ​ដល់​ភិក្ខុ​នោះ​។​
 ​[​៦៤​]​ ​គ្រានោះ​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​នាំ​យក​សំពត់​សម្រាប់​ជូត​មុខ​ ​ចូល​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636795543904008248
ទៅកាន់ទំព័រ៖