ព្រះត្រៃបិដក ភាគ ០៨

ក៏​ត្រូវការ​នឹង​សំពត់​សម្បកឈើ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​ភិក្ខុ​កាន់​យក​ ​ដោយ​សេចក្តី​ស្និទ្ធស្នាល​របស់​មិត្រ​ ​ប្រកបដោយ​អង្គ៥គឺ​ ​មិត្រ​ដែល​គ្រាន់តែ​បានឃើញ​គ្នា​ម្តង​មួយ​គ្រា១​ ​មិត្រ​ដែល​ស្និទ្ធស្នាល​នឹងគ្នា​មាំមួន១​ ​មិត្រ​ដែល​បាន​និយាយ​បើកឱកាស​គ្នា​តាមត្រូវ​ការ១​ ​មិត្រ​នោះ​មានជីវិត​រស់នៅ១​ ​ភិក្ខុ​ដឹង​ថា​ ​បើ​អាត្មាអញ​ ​កាន់​យក​វត្ថុ​ណាមួយ​ហើយ​ ​មិត្រ​នោះ​ ​មាន​សេចក្តី​ត្រេកអរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​កាន់​យក​ ​ដោយ​សេចក្តី​ស្និទ្ធស្នាល​ ​របស់​មិត្រ​ ​ប្រកបដោយ​អង្គ​ ​ទាំង៥នេះ​បាន​។​
 [​៦៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​ត្រៃចីវរ​បរិបូណ៌​ហើយ​ ​តែ​ត្រូវការ​ដោយ​សំពត់​តម្រងទឹក​ផង​ ​ដោយ​ថង់​បាត្រ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​សំពត់​បរិក្ខារ​។​ ​ក្នុង​ពេលនោះ​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សំពត់​ទាំងឡាយ​ណា​ ​គឺ​ត្រៃចីវរ​ក្តី​ ​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​ក្តី​ ​សំពត់​សម្រាប់​ទ្រាប់អង្គុយ​ក្តី​ ​សំពត់​កម្រាល​ក្តី​ ​សំពត់​សម្រាប់​គ្រប​កម​ក្តី​ ​សំពត់​សម្រាប់​ជូត​មុខ​ក្តី​ ​សំពត់​បរិក្ខារ​ក្តី​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ហើយ​ ​សំពត់​ទាំងអស់​នោះ​ ​តើ​យើង​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636795546869807882
ទៅកាន់ទំព័រ៖