ព្រះត្រៃបិដក ភាគ ០៨

មាន​ចីវរ​សៅហ្មង​។​ ​ពួក​ភិក្ខុ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វី​ ​ក៏​អ្នកមាន​សំពត់​អាក្រក់​ ​មាន​ចីវរ​សៅហ្មង​។​ ​ភិក្ខុ​នោះ​ ​និយាយ​នឹង​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ទុក​ចីវរ​ក្នុង​អន្ធ​វន​នេះ​ ​ហើយ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​ចូល​ទៅ​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ពួក​ចោរ​ ​លួច​យក​ចីវរ​នោះ​ទៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ ​មាន​សំពត់​អាក្រក់​ ​មាន​ចីវរ​សៅហ្មង​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​មិន​ត្រូវ​ចូល​ទៅ​ស្រុក​ទេ​ ​ភិក្ខុ​ណា​ចូល​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​ចូល​ទៅ​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ដោយ​ភ្លេចស្មារតី​។​ ​ពួក​ភិក្ខុ​បាន​និយាយ​ដូច្នេះ​ ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ភិក្ខុ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​មិន​ត្រូវ​ចូល​ទៅ​ស្រុក​ ​មិនមែនទេ​ឬ​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នក​ ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​ចូល​ទៅ​ស្រុក​។​ ​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា​ ​ភិក្ខុ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​មិន​ត្រូវ​ចូល​ទៅ​ស្រុក​ទេ​ ​ក៏​ពិតមែនហើយ​ ​ម្នាល​អាវុសោ​ ​តែថា​ ​ខ្ញុំ​ចូល​ទៅ​ហើយ​ ​ដោយ​ភ្លេចស្មារតី​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636795548769876560
ទៅកាន់ទំព័រ៖