ព្រះត្រៃបិដក ភាគ ០៨
ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់សង្ឃាដិមាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សង្ឃាដិបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់នូវសំពត់ឧត្តរាសង្គៈ មាន៥យ៉ាង គឺ ភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សំពត់ឧត្តរាសង្គៈបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់ស្បង់មាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ស្បង់បាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់សំពត់សម្រាប់ងូតទឹកភ្លៀង មាន៥យ៉ាងគឺ ភិក្ខុមានជម្ងឺ១ ភិក្ខុទៅកាន់ទីឥតមានសីមា១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១
ID: 636795549083234483
ទៅកាន់ទំព័រ៖