ព្រះត្រៃបិដក ភាគ ០៨

វិហារ​មានការ​រក្សា​ទ្វារ​មាំមួន១​ ​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​ ​ភិក្ខុ​មិនទាន់​បាន​ធ្វើ​ ​ឬ​ធ្វើមិនទាន់​ស្រេច១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង៥យ៉ាងនេះ​ឯង​ ​ជាហេតុ​គួរ​ទុកដាក់​ ​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​បាន​។​
 ​[​៧០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​នៅចាំ​វស្សា​តែម្នាក់ឯង​។​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​ប្រគេន​ចីវរ​ក្នុង​ទីនោះ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចំពោះ​សង្ឃ​។​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​បញ្ញត្ត​ថា​ ​ដែល​ហៅថា​សង្ឃ​ ​បើ​យ៉ាងតិច​បំផុត​ ​ត្រឹម​ភិក្ខុ៤រូប​ ​ឥឡូវ​ ​អាត្មាអញ​ ​តែម្នាក់ឯង​ ​ក៏​មនុស្ស​ទាំងនេះ​ ​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចំពោះ​សង្ឃ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​នាំ​យក​ចីវរ​របស់​សង្ឃ​ទាំងនេះ​ ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ភិក្ខុ​នោះ​ ​ក៏​នាំ​យក​ចីវរ​ទាំងនោះ​ ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ចីវរ​ទាំងនោះ​ ​ជា​ចីវរ​របស់​អ្នក​ ​កំណត់​តែត្រឹម​កឋិន​ដោះ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅចាំ​វស្សា​តែម្នាក់ឯង​។​ ​ក្នុង​ទីនោះ​ ​ពួក​មនុស្ស​ ​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចីវរ​ ​ចំពោះ​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ចីវរ​ទាំងនោះ​ ​ដល់​ភិក្ខុ​នោះ​ឯង​ ​កំណត់​ត្រឹម​កឋិន​ដោះ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636795549379451425
ទៅកាន់ទំព័រ៖