ព្រះត្រៃបិដក ភាគ ០៨
            
        
        
            
            
                
                 [៧១] សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏បានទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ឯពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ។ ព្រះឧបនន្ទសក្យបុត្រឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ 
            
            
         
        
            
                ID: 636795550825274122 
                
            
            
                ទៅកាន់ទំព័រ៖