ព្រះត្រៃបិដក ភាគ ០៨

ហើយក៏​ស្ពាយ​សំពាយ​ចីវរ​ធំ​ ​រួច​ត្រឡប់​មកកាន់​ក្រុង​សាវត្ថី​វិញ​ដដែល​។​ ​ពួក​ភិក្ខុ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​ជា​អ្នកមាន​បុណ្យ​ធំ​ ​បាន​ជា​លោក​បាន​ចីវរ​ច្រើន​។​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មានបុណ្យ​មក​ពីណា​ ​ដោយសារតែ​ខ្ញុំ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​លុះ​ចេញវស្សា​ហើយ​ ​ខ្ញុំ​បាន​ទៅកាន់​អាវាស​ក្បែរ​ស្រុក​តូច​មួយ​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ប្រាថ្នា​នឹង​ចែក​ចីវរ​ ​ក៏​ប្រជុំ​គ្នា​ ​ក្នុង​អាវាស​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​និយាយ​យ៉ាងនេះ​នឹង​ខ្ញុំ​ថា​ ​ម្នាល​អាវុសោ​ ​ចីវរ​របស់​សង្ឃ​ទាំងនេះ​ ​យើង​នឹង​ចែក​គ្នា​ ​តើ​លោក​ត្រេកអរ​នឹង​ចំណែក​ដែរ​ឬ​ ​ខ្ញុំ​ឆ្លើយ​ថា​ ​អើ​អាវុសោ​ ​ខ្ញុំ​ត្រេកអរ​ដែរ​ ​ថា​ដូច្នោះ​ហើយ​ ​ខ្ញុំ​ក៏​ទទួលយក​ចំណែក​ចីវរ​ ​អំពី​អាវាស​នោះ​ ​រួច​បាន​ទៅកាន់​អាវាស​ឯទៀត​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ប្រាថ្នា​នឹង​ចែក​ចីវរ​ ​ក៏​ប្រជុំ​គ្នា​ ​ក្នុង​អាវាស​នោះ​ទៀត​ ​ភិក្ខុ​ទាំងនោះ​ ​បាន​និយាយ​យ៉ាងនេះ​នឹង​ខ្ញុំ​ថា​ ​ម្នាល​អាវុសោ​ ​ចីវរ​របស់​សង្ឃ​ទាំងនេះ​ ​យើង​នឹង​ចែក​គ្នា​ ​តើ​លោក​ត្រេកអរ​នឹង​ចំណែក​ដែរ​ឬ​ ​ខ្ញុំ​បាន​និយាយ​ថា​ ​អើ​អាវុសោ​ ​ខ្ញុំ​ត្រេកអរ​ដែរ​ ​ថា​ដូច្នោះ​ហើយ​ ​ខ្ញុំ​ក៏​ទទួលយក​ចំណែក​ចីវរ​ ​អំពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ឯទៀត​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ប្រាថ្នា​នឹង​ចែក​ចីវរ​ ​ក៏​ប្រជុំ​គ្នា​ ​ក្នុង​អាវាស​នោះ​ទៀត​ ​ភិក្ខុ​ទាំងនោះ​ ​បាន​និយាយ​យ៉ាងនេះ​នឹង​ខ្ញុំ​ថា​ ​ម្នាល​អាវុសោ​ ​ចីវរ​របស់​សង្ឃ​ទាំងនេះ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636795551088539180
ទៅកាន់ទំព័រ៖