ព្រះត្រៃបិដក ភាគ ០៨

យើង​នឹង​ចែក​គ្នា​ ​តើ​លោក​ត្រេកអរ​នឹង​ចំណែក​ដែរ​ឬ​ ​ខ្ញុំ​និយាយ​ថា​ ​អើ​អាវុសោ​ ​ខ្ញុំ​ត្រេកអរ​ដែរ​ ​ថា​ដូច្នោះ​ហើយ​ ​ខ្ញុំ​ក៏​ទទួលយក​ចំណែក​ចីវរ​ ​អំពី​អាវាស​នោះ​មក​ ​យ៉ាងនេះ​ ​បាន​ជា​ខ្ញុំ​បាន​ចីវរ​ច្រើន​។​ ​ពួក​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​នៅចាំ​វស្សា​ក្នុង​អាវាស​ដទៃ​ ​ហើយ​លោក​ត្រេកអរ​នឹង​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ដទៃ​ ​មែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មែនហើយ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​ ​មិន​គួរបើ​នឹង​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដទៃ​ ​ហើយ​ត្រេកអរ​នឹង​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ដទៃ​សោះ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮថា​ ​អ្នកឯង​ ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដទៃ​ ​ហើយ​ត្រេកអរ​ ​នឹង​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ដទៃ​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ឆ្លើយ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ ​មិន​គួរបើ​នឹង​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដទៃ​ ​ហើយ​ត្រេកអរ​នឹង​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ដទៃ​សោះ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636795551325802750
ទៅកាន់ទំព័រ៖