ព្រះត្រៃបិដក ភាគ ០៨
[៧២] សម័យនោះឯង ភិក្ខុ១រូបមានរោគឈឺពោះ។ ភិក្ខុនោះដេកត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន។ គ្រានោះ ព្រះដ៏មានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ទ្រង់ពុទ្ធដំណើរ ទៅកាន់សេនាសនចារិក ហើយចូលទៅកាន់លំនៅ នៃភិក្ខុនោះ។ ព្រះដ៏មានព្រះភាគ បានទតឃើញភិក្ខុនោះ ដេកត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន លុះទតច្បាស់ហើយ ក៏ទ្រង់ចូលទៅកាន់សំណាក់ភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់មានព្រះតម្រាស់យ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ អ្នកមានរោគអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឈឺពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង មានភិក្ខុជាអ្នកបម្រើដែរឬទេ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះពួកភិក្ខុ ហេតុអ្វីក៏មិនបម្រើអ្នក។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស (ដ្បិត) ខ្ញុំព្រះអង្គ មិនដែលធ្វើ(ឧបការៈ) ដល់ពួកភិក្ខុសោះ ព្រោះហេតុនោះ បានជាពួកភិក្ខុ មិនបម្រើខ្ញុំព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅនាំយកទឹកមក យើងនឹងឲ្យភិក្ខុនេះងូត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ
ID: 636795552040233613
ទៅកាន់ទំព័រ៖