ព្រះត្រៃបិដក ភាគ ០៨

តែង​ងាយ​គេ​បម្រើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​ប្រកបដោយ​អង្គ៥​ ​មិន​គួរ​នឹង​បម្រើ​ជម្ងឺ​ទេ​ ​គឺ​បុគ្គល​មិន​ប្រសប់​ចាត់ចែង​ថ្នាំ១​ ​មិន​ស្គាល់​ហេតុ​សប្បាយ​ ​និង​មិន​សប្បាយ១​ ​នាំ​របស់​ដែល​មិន​សប្បាយ​ចូល​ទៅ​ ​នាំ​របស់​ដែល​សប្បាយ​ចេញ​មក១​ ​បម្រើ​អ្នក​ជម្ងឺ​ ​ចង់បាន​តែ​អាមិសៈ​ ​ឥតមាន​ចិត្តមេត្តា​ ​មានតែ​ខ្ពើមរអើម​នឹង​ការនាំចេញ​នូវ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ទឹកមាត់​ក្តី​ ​កំ​អួត​ក្តី១​ ​មិន​អាច​នឹង​ពន្យល់​អ្នកមាន​ជម្ងឺ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​សព្វ​ៗ​កាល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​ប្រកបដោយ​ ​អង្គ៥នេះឯង​ ​មិន​គួរ​បម្រើ​ជម្ងឺ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​បើ​ប្រកបដោយ​ ​អង្គ៥​ ​ទើប​គួរ​បម្រើ​ជម្ងឺ​បាន​ ​គឺ​បុគ្គល​ប្រសប់​ចាត់ចែង​ថ្នាំ១​ ​ស្គាល់​ហេតុ​សប្បាយ​ ​និង​មិន​សប្បាយ១​ ​នាំ​របស់​ដែល​មិន​សប្បាយ​ចេញទៅ​ ​នាំ​របស់​ដែល​សប្បាយ​ចូល​មក១​ ​មានចិត្ត​មេត្តា​ ​មិន​ប្រាថ្នា​អាមិសៈ​ ​ហើយ​បម្រើ​ជម្ងឺ​ ​មិន​ខ្ពើមរអើម​ ​ក្នុង​ការនាំចេញ​ ​នូវ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636795553075482826
ទៅកាន់ទំព័រ៖