ព្រះត្រៃបិដក ភាគ ០៨

ទឹកមាត់​ក្តី​ ​កំ​អួត​ក្តី១​ ​អាច​នឹង​ពន្យល់​អ្នកមាន​ជម្ងឺ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​សព្វ​ៗ​កាល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​លុះតែ​ប្រកប​ព្រមដោយ​អង្គ​ ​ទាំង៥នេះឯង​ ​ទើប​គួរ​បម្រើ​ជម្ងឺ​បាន​។​
 ​[​៧៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ពីរ​រូប​ដើរទៅ​តាមផ្លូវ​ឆ្ងាយ​ ​ក្នុង​កោសល​ជនបទ​។​ ​ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​ចូល​ទៅកាន់​អាវាស១​។​ ​ក្នុង​អាវាស​នោះ​ ​មាន​ភិក្ខុ​មួយ​រូប​ឈឺ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សរសើរ​ការបម្រើ​ជម្ងឺ​ពេក​ណាស់​ ​អាវុសោ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​នឹង​បម្រើ​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំគ្នា​បម្រើ​ភិក្ខុ​ឈឺ​នោះ​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​កំពុង​បម្រើ​ ​ភិក្ខុ​ឈឺ​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​បាត្រ​ ​និង​ចីវរ​របស់​ភិក្ខុ​ឈឺ​នោះ​ ​ទៅ​ឯ​ក្រុង​សាវត្ថី​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​(​ណាមួយ​)​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រូវ​សង្ឃ​ជា​ម្ចាស់​លើ​បាត្រ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636795553424002761
ទៅកាន់ទំព័រ៖