ព្រះត្រៃបិដក ភាគ ០៨

និង​ចីវរ​ ​(​របស់​ភិក្ខុ​នោះ​)​ ​តែថា​ ​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​មាន​ឧបការៈ​ច្រើនជាង​គេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សង្ឃ​ ​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​ ​ដល់​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​និយាយ​យ៉ាងនេះ​ ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រៃចីវរ​ ​និង​បាត្រ​នេះ​ ​ជា​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រៃចីវរ​ ​និង​បាត្រ​នេះ​ ​ជា​របស់​ភិក្ខុ​នោះ​។​ ​បើ​ការ​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​ ​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​នេះ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រៃចីវរ​នេះ​ ​និង​បាត្រ​នេះ​ ​ជា​របស់​ភិក្ខុ​នោះ​។​ ​ឥឡូវ​ ​សង្ឃ​បាន​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​នេះ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ហើយ​។​ ​ការ​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​នេះ​ ​(​បើ​)​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​(​បើ​)​ ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​និយាយឡើង​។​ ​សង្ឃ​បាន​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​នេះ​ ​ដល់​ពួក​ភិក្ខុ​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636795553747951289
ទៅកាន់ទំព័រ៖