ព្រះត្រៃបិដក ភាគ ០៨
ការអាក្រាតនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អនុញ្ញាតការអាក្រាត ដល់ពួកភិក្ខុ ជាការស្រួលពេកណាស់។ ព្រះពុទ្ធមានព្រះភាគ បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹងសមាទាននូវការអាក្រាត ជាតិត្ថិយសមាទាន
(១) (ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ការអាក្រាត ជាតិត្ថិយសមាទាន ភិក្ខុមិនត្រូវសមាទានទេ ភិក្ខុណាសមាទាន ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីស្បូវភ្លាំង។បេ។ ស្លៀកសំពត់ដែលគេធ្វើពីសម្បកឈើ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីផែនក្តារ។បេ។ ស្លៀកសំពត់កម្ពល ដែលគេធ្វើពីសក់។បេ។ ស្លៀកសំពត់កម្ពលដែលគេធ្វើពីរោមកន្ទុយសត្វ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីស្លាបមៀម។បេ។
(១) ទ្រង់ឃាត់ មិនឲ្យភិក្ខុប្រព្រឹត្តវត្ត បែបពួកតិរ្ថិយ ព្រោះតិរ្ថិយខ្លះអាក្រាត តមមិនស្លៀកសំពត់ មិនដណ្តប់សំពត់។
ID: 636795555212375050
ទៅកាន់ទំព័រ៖