ព្រះត្រៃបិដក ភាគ ០៨

ត្រូវ​សង្ឃ​ឲ្យ​ចីវរ​ ​(​នោះ​ទៅ​)​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​ ​មិនទាន់​កើតឡើង​ ​ក៏​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ខ្ទើយ​ក្តី​។​បេ​។​ ​ប្តេជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​ក្តី​។​ ​សង្ឃ​ត្រូវជា​ម្ចាស់​ ​(​ចីវរ​នោះ​ឯង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​កើតឡើង​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​ចែក​ ​ខ្លួន​ក៏​ចៀសចេញ​ទៅ​។​ ​កាលបើ​មាន​ភិក្ខុ​ ​ជា​អ្នកទទួល​ចីវរ​ដ៏​សមគួរ​ ​ត្រូវ​សង្ឃ​ឲ្យ​ចីវរ​ ​(​នោះ​ទៅ​)​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​កើតឡើង​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​ចែក​ ​ខ្លួន​ក៏​សឹក​ទៅ​ក្តី​ ​ស្លាប់​ទៅ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកពោល​លាសិក្ខា​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ត្រូវ​អន្តិមវត្ថុ​ក្តី​។​ ​សង្ឃ​ត្រូវជា​ម្ចាស់​(​ចីវរ​នោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​កើតឡើង​ ​តែ​សង្ឃ​មិនទាន់​បាន​ចែក​ ​ក៏​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួត​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​មានចិត្ត​អណ្តែត​អណ្តូង​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​មាន​វេទនា​គ្រប​សង្កត់​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​សំដែង​អាបត្តិ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ក្តី​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636795557257502024
ទៅកាន់ទំព័រ៖