ព្រះត្រៃបិដក ភាគ ០៨

កាលបើ​មាន​ភិក្ខុ​ជា​អ្នកទទួល​ចីវរ​ដ៏​សមគួរ​ ​ត្រូវ​សង្ឃ​ឲ្យ​ចីវរ​ ​(​នោះ​ទៅ​)​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​កើតឡើង​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​ចែក​ ​ក៏​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ខ្ទើយ​ក្តី​។​បេ​។​ ​ប្តេជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​ក្តី​។​ ​សង្ឃ​ត្រូវជា​ម្ចាស់​ ​(​ចីវរ​នោះ​ឯង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​មិនទាន់​កើតឡើង​ ​សង្ឃ​ក៏​បែកគ្នា​ទៅ​(​១​)​ ​មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ​ ​ក៏​នាំគ្នា​ប្រគេន​ទឹក​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ប្រគេន​ចីវរ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ប្រគេន​ចំពោះ​សង្ឃ​។​ ​ទឹក​និង​ចីវរ​នេះ​ ​ក៏​នៅជា​របស់​សង្ឃ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​មិនទាន់​កើតឡើង​ ​សង្ឃ​ក៏​បែកគ្នា​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ​ ​ក៏​នាំគ្នា​ប្រគេន​ទឹក​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ប្រគេន​ចីវរ​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចំពោះ​សង្ឃ​។​ ​ទឹក​និង​ចីវរ​នេះ​ ​ក៏​នៅជា​របស់​សង្ឃ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​មិនទាន់​កើតឡើង​ ​សង្ឃ​ក៏​បែកគ្នា​ទៅ​។​
​(​១​)​ ​សង្ឃ​បែកគ្នា​ជា​ពីរ​ពួក​ ​ដូច​ពួក​ភិក្ខុ​នៅ​ក្រុង​កោ​សម្ពី​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636795558933267872
ទៅកាន់ទំព័រ៖