ព្រះត្រៃបិដក ភាគ ០៨

មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ​ ​ក៏​នាំគ្នា​ប្រគេន​ទឹក​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ប្រគេន​ចីវរ​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចំពោះ​ពួក​។​ ​ទឹក​និង​ចីវរ​នេះ​ ​ក៏​នៅជា​របស់​ពួក​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​មិនទាន់​កើតឡើង​ ​សង្ឃ​ក៏​បែកគ្នា​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ​ ​ក៏​នាំគ្នា​ប្រគេន​ទឹក​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​ ​ប្រគេន​ចីវរ​ ​ចំពោះ​ភិក្ខុ​មួយ​ពួក​នោះ​ឯង​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចំពោះ​ពួក​។​ ​ទឹក​និង​ចីវរ​នេះ​ ​ក៏​នៅជា​របស់​ពួក​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​កើតឡើង​ហើយ​ ​តែ​សង្ឃ​មិនទាន់​ចែក​ ​សង្ឃ​ក៏​បែកគ្នា​ទៅ​។​ ​ចីវរ​នោះ​ ​សង្ឃ​ត្រូវ​ចែក​ដល់​ពួក​ភិក្ខុ​ទាំងអស់​ឲ្យ​ស្មើគ្នា​។​
 [​៧៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​រេ​វត​ដ៏​មាន​អាយុ​ ​បាន​ផ្ញើ​ចីវរ​ទៅ​ប្រគេន​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​នឹង​ដៃ​ភិក្ខុ១រូប​ ​ដោយ​ពាក្យ​ថា​ ​ចូរ​លោក​ប្រគេន​ចីវរ​នេះ​ ​ដល់​ព្រះ​ថេរៈ​ផង​ចុះ​។​ ​គ្រានោះ​ឯង​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​នោះ​ក៏​យក​ចីវរ​នោះ​ ​(​មក​ប្រើប្រាស់​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​ព្រះ​រេ​វត​ដ៏​មាន​អាយុ​។​ ​គ្រាក្រោយ​ ​ព្រះ​រេ​វត​ដ៏​មាន​អាយុ​ ​បាន​មក​ជួបនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហើយ​សួរ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636795559426936109
ទៅកាន់ទំព័រ៖