ព្រះត្រៃបិដក ភាគ ០៨

ខ្ញុំករុណា​បាន​ផ្ញើ​ចីវរ​ ​មក​ប្រគេន​ព្រះ​ថេរៈ​ ​តើ​ចីវរ​នោះ​ ​បាន​ដល់​មក​ហើយ​ឬ​។​ ​ព្រះ​សារីបុត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនឃើញ​ចីវរ​នោះ​ទេ​។​ ​ទើប​ព្រះ​រេ​វត​ដ៏​មាន​អាយុ​ ​បាន​និយាយ​ ​ទៅ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ផ្ញើ​ចីវរ​ ​មក​ប្រគេន​ព្រះ​ថេរៈ​ ​នឹង​ដៃ​លោក​ដ៏​មាន​អាយុ​ ​តើ​ចីវរ​នោះ​ ​នៅឯណា​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ខ្ញុំ​បាន​យក​ចីវរ​នោះ​ ​(​មក​ប្រើប្រាស់​ ​ដោយខ្លួនឯង​ទៅ​ហើយ​)​ ​ដោយអាង​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​លោក​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​ ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​ចូរ​លោក​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ ​ឈ្មោះ​នេះ​ ​ផង​ចុះ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​អ្នកទទួល​បញ្ញើ​នោះ​ ​ក៏​យក​ចីវរ​ ​(​មក​ប្រើប្រាស់​ ​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យកល្អ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បញ្ញើ​យក​ចីវរ​ ​(​មក​ប្រើប្រាស់​ ​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេ​ចក្តីសិ្នទ្ធ​ស្នាល​ ​នឹង​ភិក្ខុ​អ្នកចាំ​ទទួលយក​ចីវរ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យក​មិនល្អ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​ ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​ចូរ​លោក​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ ​ឈ្មោះ​នេះ​ផង​ចុះ​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636795559723933096
ទៅកាន់ទំព័រ៖