ព្រះត្រៃបិដក ភាគ ០៨

យក​ចីវរ​ ​(​មក​ប្រើប្រាស់​ ​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេ​ចក្តីសិ្នទ្ធ​ស្នាល​ ​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យកល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​ ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​ចូរ​លោក​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ ​ឈ្មោះ​នេះ​ផង​ចុះ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​អ្នកទទួល​បញ្ញើ​នោះ​ ​ឮដំណឹង​ថា​ ​ភិក្ខុ​ទាំងពីរ​រូប​(​១​)​ ​ស្លាប់​ទៅ​ហើយ​ ​ៗ​ក៏​អធិដ្ឋាន​មតក​ចីវរ​ ​របស់​ភិក្ខុ​អ្នក​ផ្ញើ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​អធិដ្ឋាន​ល្អ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បញ្ញើ​ ​អធិដ្ឋាន​មតក​ចីវរ​ ​របស់​ភិក្ខុ​ដែល​ចាំ​ទទួល​ចីវរ​វិញ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​អធិដ្ឋាន​មិនល្អ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​ខ្ញុំករុណា​ ​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​អ្នកទទួល​បញ្ញើ​ ​ក៏​យក​ចីវរ​ ​(​មក​ប្រើប្រាស់​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេចក្តី​ស្និទ្ធស្នាល​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យក​មិនល្អ​ទេ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បញ្ញើ​ ​យក​ចីវរ​ ​(​មក​ប្រើប្រាស់​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេ​ចក្តីសិ្នទ្ធ​ស្នាល​នឹង​ភិក្ខុ​អ្នកចាំ​ទទួលយក​ចីវរ​វិញ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យកល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​ទៅ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​
​(​១​)​ ​សំដៅយក​ភិក្ខុ​អ្នក​ផ្ញើ​ចីវរ១រូប​ ​ភិក្ខុ​អ្នកចាំ​ទទួលយក​ចីវរ១រូប​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636795560479926336
ទៅកាន់ទំព័រ៖