ព្រះត្រៃបិដក ភាគ ០៨

(​យ៉ាងនេះ​)​ ​ហៅថា​ ​អធិដ្ឋាន​ល្អ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បញ្ញើ​យក​ចីវរ​ ​(​មក​ប្រើប្រាស់​ដោយខ្លួនឯង​វិញ​)​ ​ដោយអាង​សេ​ចក្តីសិ្នទ្ធ​ស្នាល​នឹង​ភិក្ខុ​អ្នក​ផ្ញើ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កាន់​យក​មិនល្អ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ផ្ញើ​ចីវរ​នឹង​ដៃ​ភិក្ខុ​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​ខ្ញុំករុណា​ ​ប្រគេន​ចីវរ​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​អ្នកទទួល​បញ្ញើ​នោះ​ ​ឮដំណឹង​ថា​ ​ភិក្ខុ​ទាំងពីរ​រូប​ស្លាប់​ទៅ​ហើយ​ ​ៗ​ក៏​អធិដ្ឋាន​មតក​ចីវរ​ ​របស់​ភិក្ខុ​អ្នក​ផ្ញើ​ទៅ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​អធិដ្ឋាន​មិនល្អ​។​ ​បើ​ភិក្ខុ​អ្នកទទួល​បញ្ញើ​ ​អធិដ្ឋាន​មតក​ចីវរ​ ​របស់​ភិក្ខុ​អ្នកចាំ​ទទួល​ចីវរ​នោះ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​អធិដ្ឋាន​ល្អ​។​ ​
 ​[​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតិកា​ ​(​ហេតុ​)​ ​ដែល​នាំឲ្យកើត​ចីវរ​ឡើង​ ​មាន៨យ៉ាង​ ​គឺ​ ​គេ​ឲ្យ​ចីវរ​ក្នុង​សីមា១​ ​គេ​ឲ្យ​ចីវរ​ ​ដោយ​សេចក្តី​ប្តេជ្ញា១​ ​គេ​ឲ្យ​ចីវរ​ ​ដោយ​សេចក្តី​បញ្ញត្តិ​ ​នៃ​ភិក្ខា​ ​(​ទី​បរិច្ចាគទាន​ ​របស់​ខ្លួន​)​១​ ​គេ​ឲ្យ​ចីវរ​ចំពោះ​សង្ឃ១​ ​គេ​ឲ្យ​ចីវរ​ចំពោះ​ឧភតោ​សង្ឃ១​ ​គេ​ឲ្យ​ចីវរ​ចំពោះ​សង្ឃ​ ​ដែល​នៅចាំ​វស្សា១​ ​គេ​ចំពោះ​វត្ថុ​ ​ឬ​កំណត់​វត្ថុ​ហើយ​ ​ទើប​ឲ្យ​ចីវរ១​ ​គេ​ឲ្យ​ចីវរ​ ​ចំពោះ​បុគ្គល១​។​ ​ដែល​ហៅថា​ ​គេ​ឲ្យ​ចីវរ​ក្នុង​សីមា​ ​គឺ​ ​(​សំដៅយក​)​ ​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​នៅ​ខាងក្នុង​សីមា​ ​ត្រូវ​ភិក្ខុ​ទាំងនោះ​ ​ចែក​ចីវរ​គ្នា​ចុះ​។​ ​ដែល​ហៅថា​ ​គេ​ឲ្យ​ចីវរ​ដោយ​សេចក្តី​ប្តេជ្ញា​គឺ​ ​(​សំដៅយក​)​ ​អាវាស​ច្រើន​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636795561053409138
ទៅកាន់ទំព័រ៖