ព្រះត្រៃបិដក ភាគ ០៨
ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ
(១) ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
(១) ភិក្ខុនោះមានគំនិតជាកណ្តាល នឹងគិតថាត្រឡប់វិញ ឬមិនត្រឡប់វិញជាដាច់ខាត ក៏ទេ។
ID: 636795405351993526
ទៅកាន់ទំព័រ៖