ព្រះត្រៃបិដក ភាគ ០៨

​ឧទ្ទាន​របស់​ចីវរក្ខន្ធកៈ​នោះ​គឺ​
​[​៧៩​]​ ​រឿង​ពួក​កុដុម្ពិកៈ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​ឃើញ​ពួក​ស្រីផ្កាមាស​ក្នុង​ក្រុង​វេសាលី​ ​ហើយ​ទៅ​ក្រុង​រាជគ្រឹះ​វិញ​ ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ស្តេច១​។​ ​រឿង​កូនប្រុស​នៃ​ស្រីផ្កាមាស​ ​ឈ្មោះ​សាល​វតី​ ​ត្រឡប់​បាន​មក​ជា​ ​កូន​អភយ​រាជកុមារ​វិញ​ ​ព្រះរាជ​កុមារ​ ​បាន​ចិញ្ចឹម​ទុក​ ​ឲ្យ​ឈ្មោះថា​ ​ជីវកៈ​ ​ព្រោះហេតុតែ​ពាក្យសួរ​ថា​ ​កូន​នោះ​ ​មានជីវិត​រស់នៅ​ ​ឬ​ស្លាប់១​។​ ​រឿង​ជីវក​កោ​មារ​ភ​ត្យ​ ​ទៅ​ក្រុង​តក្ក​សិលា​ ​រៀន​ធ្វើ​ពេទ្យ​ ​បាន​ជាម​ហា​ពេទ្យ​ ​ហើយ​មើល​ជម្ងឺ​ក្នុង​ក្បាល​ភរិយា​ ​របស់​សេដ្ឋី​ ​ដែល​ឈឺ៧ឆ្នាំ​ ​ឲ្យ​សះជា​ ​ដោយ​នត្ថុកម្ម​ ​គឺ​ការ​បញ្ច្រកថ្នាំ​ ​ទៅតាម​ច្រមុះ១​។​ ​រឿង​ជីវក​កោ​មារ​ភ​ត្យ​ ​ទាញ​ចេញ​ ​(​មើល​ជា​)​ ​អាពាធ​ឫសដូងបាត​ ​នៃ​ព្រះបាទ​ពិម្ពិសារ​ ​ដោយ​ថ្នាំលាប​។​ ​ព្រះរាជា​ ​ទ្រង់​មាន​បន្ទូល​ ​នឹង​កោ​មារ​ភ​ត្យ​ថា​ ​អ្នកឯង​ចូរ​បម្រើ​អញ​ផង​ ​ពួក​ស្រី​ក្នុង​វាំង​ផង​ ​ព្រះពុទ្ធ​ ​និង​ព្រះសង្ឃ​ផង១​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636795561824763257
ទៅកាន់ទំព័រ៖