ព្រះត្រៃបិដក ភាគ ០៨

រឿង​សេដ្ឋី​ ​នៅក្នុង​ក្រុង​រាជគ្រឹះ១​ ​រឿង​ជីវក​កោ​មារ​ភ​ត្យ​មើល​អាពាធ​ពក​ ​ក្នុង​ពោះវៀន១​ ​រឿង​ជីវក​កោ​មារ​ភ​ត្យ​ ​ញុំាង​មហា​រោគ​ ​នៃ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ឲ្យ​សះជា​ទៅ​ ​ព្រោះ​សោយ​ទឹកដោះ​រាវ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក្រាបទូល​ថា​ ​សូមឲ្យ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​រឭក​អធិការ​របស់​ខ្លួន​ ​រួច​ទ្រង់​បាន​ផ្ញើ​សំពត់​ ​សិវេ​យ្យ​កៈ​ ​មួយគូ​ ​មក​ជីវក​កោ​មារ​ភ​ត្យ១​ ​រឿង​ជីវក​កោ​មារ​ភ​ត្យ​ ​ញុំាង​កាយ​ព្រះមានព្រះភាគ​ ​ដែល​មាន​រោគ​ទល់​ ​ឲ្យ​ស្រួល​ ​ហើយ​បាន​ថ្វាយ​ថ្នាំបញ្ចុះ៣០ដង​ ​ដោយ​ផ្កា​ឧប្បល៣ក្តាប់​ ​ព្រះមានព្រះភាគ​ ​ក៏​មាន​ព្រះ​កាយ​ ​ជាប្រក្រតី​ ​ទើប​ទ្រង់​ទទួល​សំពត់​ ​សិវេ​យ្យ​កៈ​ ​ដែល​ជីវក​កោ​មារ​ភ​ត្យ​សុំ​ពរ​ ​ហើយ​ថ្វាយព្រះ​អង្គ១​ ​រឿង​ព្រះ​តថាគត​អនុញ្ញាត​ ​គហបតិ​ចីវរ១​។​ ​រឿង​ចីវរ​កើតឡើង​ជាច្រើន​ ​ក្នុង​ក្រុង​រាជគ្រឹះ១​ ​ក្នុង​ជនបទ១​ ​រឿង​ព្រះមានព្រះភាគ​ ​អនុញ្ញាត​ ​សំពត់​ឈ្មោះ​បា​វារៈ​ ​ធ្វើ​ដោយ​សូត្រ១​ ​សំពត់​កោ​ជ​វៈ​ ​ធ្វើ​ដោយ​រោម១​ ​រឿង​ស្តេច​ក្នុង​ដែន​កាសី​ ​បញ្ជូន​សំពត់​កម្ពល​ ​មាន​ដំ​ឡៃ​កន្លះ​ពាន់​ ​មក​ជីវក​កោ​មារ​ភ​ត្យ១​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636795562125570462
ទៅកាន់ទំព័រ៖