ព្រះត្រៃបិដក ភាគ ០៨

រឿង​ចីវរ​ខ្ពស់​ ​និង​ទាប​ ​កើតឡើង​ដល់​សង្ឃ​ហើយ​ ​ព្រះអង្គ​ ​ទ្រង់​សរសើរ​សេចក្តី​សន្តោស១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ ​កុំ​ឲ្យ​ភិក្ខុ​ឲ្យ​ចំណែក​ចីវរ​ដល់​ភិក្ខុ​ ​ដែល​មិនបាន​ឈប់​ចាំ​គ្នា១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឲ្យ​ចំណែក​ចីវរ​ ​ដល់​ភិក្ខុ​ដែល​ឈប់​ចាំ​គ្នា១​ ​រឿង​ភិក្ខុ​ចូល​ទៅកាន់​ព្រៃស្មសាន​មុន​ ​និង​ចូល​ទៅកាន់​ព្រៃស្មសាន​ក្រោយ១​ ​រឿង​ភិក្ខុ​ចូល​ទៅ​ក្នុង​ព្រៃស្មសាន​ដំណាលគ្នា១​ ​រឿង​ភិក្ខុ​ធ្វើ​សេចក្តី​ប្តេជ្ញា​នឹងគ្នា​ ​ហើយ​ចូល​ទៅ​ក្នុង​ព្រៃស្មសាន​ ​ដើម្បី​បង្សុកូល១​ ​រឿង​ពួក​មនុស្ស​ ​នាំ​យក​ចីវរ​ ​មកកាន់​អារាម​ ​លុះ​រក​ភិក្ខុ​អ្នកទទួល​មិនបាន​ ​ក៏​នាំ​ត្រឡប់ទៅវិញ១​ ​រឿង​ព្រះ​សាស្តា​ ​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​សន្មត​ឃ្លាំង​ ​ដាក់​ចីវរ១​ ​រឿង​ចីវរ​ក្នុង​ឃ្លាំង​ ​ឥតមាន​អ្នកណា​ថែរក្សា១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បណ្តេញ​អ្នករក្សា​ឃ្លាំង១​ ​រឿង​ចីវរ​កើតឡើង​ក្រាស់ក្រែល១​ ​រឿង​សង្ឃ​ចែក​ចីវរ​ ​ធ្វើឲ្យ​កោលាហល១​ ​រឿង​ភិក្ខុ​អ្នក​ចែក​ចីវរ​រិះគិត​ថា​ ​យើង​ត្រូវ​ចែក​ចីវរ​ដូចម្តេច១​ ​រឿង​ភិក្ខុ​អ្នក​ចែក​ចីវរ​រិះគិត​ថា​ ​យើង​ត្រូវឲ្យ​ចំណែក​ចីវរ​ ​ដល់​សាមណេរ​ដូចម្តេច១​ ​រឿង​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​នឹង​ឆ្លង​បឹង​ ​ឬ​ផ្លូវលំ​បា​ក​ ​យក​ទាំង​ចំណែក​ចីវរ​ ​របស់​ខ្លួន​ទៅ​ផង១​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636795562463139770
ទៅកាន់ទំព័រ៖