ព្រះត្រៃបិដក ភាគ ០៨
រឿងភិក្ខុមានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬផ្លូវលំបាក យកទាំងចំណែកចីវរ ដែលមានដំឡៃច្រើនជាងគេ១ រឿងភិក្ខុអ្នកចែកចីវររិះគិតថា យើងត្រូវឲ្យចំណែកចីវរដូចម្តេច១ រឿងភិក្ខុជ្រលក់ចីវរ ដោយអាច់គោ១ រឿងភិក្ខុជ្រលក់ចីវរ ដោយទឹកត្រជាក់ និងទឹកក្តៅ១ រឿងទឹកជ្រលក់ពុះផុលកំពប់១ រឿងភិក្ខុមិនដឹងថា ទឹកជ្រលក់ឆ្អិន ឬមិនឆ្អិន១ រឿងភិក្ខុសិតទឹកជ្រលក់ ឆ្នាំងក៏បែកទៅ១ រឿងភិក្ខុគ្មានភាជនសម្រាប់ដាក់ទឹកជ្រលក់១ រឿងភិក្ខុជ្រលក់ចីវរក្នុងផើង១ រឿងភិក្ខុហាលចីវរលើផែនដី១ រឿងសត្វកណ្តៀរកាត់កម្រាលស្មៅ១ រឿងភិក្ខុហាលចីវរបត់ចំទីពាក់កណ្តាល១ រឿងចីវររេច១ រឿងទឹកជ្រលក់ហូរទៅតែម្ខាង១ រឿងភិក្ខុជ្រលក់ចីវរដិតពេក១ រឿងចីវរអាក្រក់១ រឿងឆព្វគ្គិយភិក្ខុទ្រទ្រង់ចីវរមិនកាត់១ រឿងស្រែអ្នកមគធៈ មានសណ្ឋានជាបួនជ្រុង១ រឿព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងឡាយ វេចចីវរធ្វើជាបង្វេច១ រឿងព្រះសក្យមុនី ទ្រង់ល្បងមើលរដូវត្រជាក់ ក្នុងវេលាយប់ ហើយទ្រង់អនុញ្ញាតត្រៃចីវរ១
ID: 636795562762826911
ទៅកាន់ទំព័រ៖