ព្រះត្រៃបិដក ភាគ ០៨

​ឡើង​ដល់​ភិក្ខុ១​ ​រឿង​ភិក្ខុ​ទុក​ចីវរ​ ​ក្នុង​អន្ធ​វ័ន​ ​(​ព្រៃ​ងងឹត​)​១​ ​រឿង​ព្រះ​អានន្ទ​ ​មានតែ​ស្បង់​ ​និង​ឧត្តរាសង្គៈ​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​ ​ដោយ​ភ្លេចស្មារតី១​ ​រឿង​ភិក្ខុ​ចាំវស្សា​តែម្នាក់ឯង១​ ​រឿង​ភិក្ខុ​នៅតែ​ម្នាក់ឯង​ ​អស់​មួយ​រដូវ១​ ​រឿង​ព្រះ​ថេរៈ​ពីរ​រូប​ជា​បងប្អូន​នឹងគ្នា​ ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី១​ ​រឿង​ភិក្ខុ​បី​រូប​នៅចាំ​វស្សា​ក្នុង​ក្រុង​រាជគ្រឹះ១​ ​រឿង​ព្រះ​ឧប​នន្ទ​ ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី១​ ​រឿង​ព្រះ​ឧប​នន្ទ​នៅចាំ​វស្សា​តែម្នាក់ឯង​ ​ក្នុង​អាវាស​ទាំងពីរ១​ ​រឿង​ភិក្ខុ​មាន​អាពាធ​វិការ​ក្នុង​ពោះ១​ ​រឿង​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ១​ ​រឿង​ជន​ទាំងពីរ​ ​គឺ​ភិក្ខុ​មួយ​រូប​ ​សាមណេរ​មួយ​រូប​ ​បម្រើ​ភិក្ខុ​មាន​ជម្ងឺ១​ ​រឿង​ភិក្ខុ​អាក្រាត១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ស្បូវភ្លាំង១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ ​ធ្វើ​ពី​សម្បកឈើ១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ ​ធ្វើ​ពី​ផែនក្តារ១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​កម្ពល​ ​ធ្វើ​ពី​សក់១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ ​ធ្វើ​ពី​រោម​កន្ទុយ​សត្វ១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ ​ធ្វើ​ពី​ស្លាប​មៀម១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ធ្វើ​ពី​ស្បែក​ខ្លា១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ធ្វើ​ពីដើម​រាក់១​ ​រឿង​ភិក្ខុ​ស្លៀកសំពត់​ ​ធ្វើ​ពី​សម្បក​ក្រចៅ១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើ​ចីវរ​មាន​ពណ៌ខៀវ​ ​ពណ៌លឿង
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636795563875040526
ទៅកាន់ទំព័រ៖