ព្រះត្រៃបិដក ភាគ ០៨

​ចម្បេយ្យ​ក្ខន្ធ​កៈ​


 ​[​៨០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​គង់​នា​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ទៀប​ក្រុង​ចម្បា​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​កាសី​ជនបទ​ ​មាន​ស្រុក១​ ​ឈ្មោះ​វាស​ភៈ​។​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​ជា​ម្ចាស់​អាវាស​ ​ក្នុង​ស្រុក​ឈ្មោះ​វាស​ភៈ​នោះ​ ​មានចិត្ត​ជាប់​ចំពាក់​ដោយ​ការរៀបចំ​ ​ក្នុង​អាវាស​នោះ​ ​ដល់​នូវ​សេចក្តី​ខ្វល់ខ្វាយ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្តេច​ ​ភិក្ខុ​ទាំងឡាយ​មាន​សីល​ជាទីស្រឡាញ់​ ​ដែល​មិនទាន់​មកដល់​ ​ក៏​គប្បី​ឲ្យ​មក​ផង​ ​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ ​ដែល​មកដល់​ហើយ​ ​ក៏​គប្បី​នៅជា​សុខ​ផង​ ​ម្យ៉ាងទៀត​ ​អាវាស​នេះ​ ​គប្បី​ដល់​នូវ​សេចក្តី​ចំរើន​ ​សេចក្តី​លូតលាស់​ ​និង​ការ​ទូលំទូលាយ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​កាសី​ជនបទ​ ​ក៏បាន​ទៅដល់​ស្រុក​ ​ឈ្មោះ​វាស​ភៈ​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​បានឃើញ​ពួក​ភិក្ខុ​នោះ​ ​កំពុង​ដើរមក​ ​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​កល់​ជើង​ ​និង​វត្ថុ​សម្រាប់​ជូត​ជើង​ ​ហើយ​ក្រោក​ទទួល​បាត្រ​ ​និង​ចីវរ​ ​អើពើ​ដោយ​ទឹក​ឆាន់​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ងូត​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទនីយ​ ​និង​ភត្ត​ទៀត​។​ ​ពួក​ភិក្ខុ​ ​ជា​អាគន្តុក​ទាំងនោះ​ ​បាន​ប្រឹក្សា​គ្នា​ដូច្នេះ​ថា​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636795564471184623
ទៅកាន់ទំព័រ៖