ព្រះត្រៃបិដក ភាគ ០៨

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​ម្ចាស់​អាវាស​នេះ​ ​ល្អ​ណាស់​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ងូត​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​ទៀត​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​យើង​នឹង​សម្រេចការ​នៅ​ក្នុង​វាស​ភ​គ្រាម​នេះ​ចុះ​។​ ​គ្រានោះ​ ​ពួក​អាគន្តុក​ភិក្ខុ​នោះ​ ​ក៏​សម្រេចការ​នៅ​ ​ក្នុង​វាស​ភ​គ្រាម​នោះ​ឯង​។​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ពេលនោះ​ ​ដូច្នេះ​ថា​ ​សេចក្តី​លំបាក​ ​ដោយ​កិច្ច​ជា​អាគន្តុក​ ​របស់​អាគន្តុក​ភិក្ខុ​ទាំងនេះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ហើយ​ ​ឥឡូវ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដែល​មិន​ស្គាល់​ទីគោ​ចរ​ជាប្រក្រតី​ ​ក៏​ត្រឡប់​ស្គាល់​ហើយ​ ​ឯកា​រធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ត្រកូល​ ​នៃ​បុគ្គល​ដទៃ​ ​អស់មួយជីវិត​ ​ជា​ការ​កម្រ​ពេក​ណាស់​ ​ម្យ៉ាងទៀត​ ​ការ​សូម​ ​មិនជា​ទីគាប់ចិត្ត​ ​ដល់​មនុស្ស​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ ​កុំ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​ទៀត​។​ ​ភិក្ខុ​ ​ឈ្មោះ​កស្សប​គោត្ត​នោះ​ ​លែង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​។​ ​សេចក្តី​ប្រឹក្សា​ដូច្នេះ​ ​កើតមាន​ ​ដល់​ភិក្ខុ​អាគន្តុក​នោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពីដើម​ ​ភិក្ខុ​ជា​ម្ចាស់​អាវាស​នេះ​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ងូត​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ក្នុង​បបរ​ ​និង​ខាទ​នីយៈ​ ​និង​ភត្ត​ទៀត​ ​ឥឡូវ​ ​ភិក្ខុ​ជា​ម្ចាស់​អាវាស​នោះ​ ​លែង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636795564718188751
ទៅកាន់ទំព័រ៖