ព្រះត្រៃបិដក ភាគ ០៨
ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ភិក្ខុជាម្ចាស់អាវាសនេះ ត្រឡប់ទៅជាកាចវិញហើយ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ គួរយើងទាំងឡាយ លើកវត្តភិក្ខុជាម្ចាស់អាវាសនេះ។ គ្រានោះឯង ពួកភិក្ខុ ជាអាគន្តុកនោះ ប្រជុំគ្នាហើយ បាននិយាយពាក្យនេះ នឹងភិក្ខុឈ្មោះកស្សបគោត្តថា ម្នាលអាវុសោ ពីដើម លោកធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវនេះ លោកលែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះឬទេ។ ភិក្ខុជាម្ចាស់អាវាសនោះ ឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ ខ្ញុំគ្មានទេ។ លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តភិក្ខុ ឈ្មោះកស្សបគោត្ត ព្រោះមិនឃើញអាបត្តិ។ ភិក្ខុឈ្មោះកស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះថា អាត្មាអញ មិនដឹងនូវហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ សង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ
ID: 636795564947131846
ទៅកាន់ទំព័រ៖